បច្ចុប្បន្នភាពកូវីដ-១៩៖ ឆ្លងថ្មី១៤នាក់ ជា១១នាក់ និងគ្មានអ្នកស្លាប់
ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុងក្នុងសហគមន៍ចំនួន១៤នាក់បន្ថែមទៀត កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR។ ជាមួយគ្នា ក៏មានអ្នកជំងឺចំនួន១១នាក់ បានជាសះស្បើយឡើងវិញ និងគ្មានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី៣០ខែធ្នូនេះ។
គិតរហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,៥៧៨នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៣៩នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍សរុបចំនួន១៦,៧៥៥នាក់។ ដោយឡែក អ្នកស្លាប់ដោយសារវីរុសកូវីដ-១៩មានចំនួន៣,០៥៦នាក់ដដែល៕