សម្ដេចតេជោប្រកាសផ្ដល់ប្រាក់១០លានរៀលដល់អ្នកមីងអាយុ៥៦ឆ្នាំដែលប្រឡងបាក់ឌុបធ្លាក់
សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រកាសផ្ដល់ប្រាក់លើកទឹកចិត្តចំនួន១០លានរៀល ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ម្នាក់ ឈ្មោះហែម ស៊ីណាត និងមានអាយុ៥៦ឆ្នាំ។
ជាមួយគ្នា សម្ដេចនាយករដ្ឋមន្រ្តីបានជូនពរឱ្យបេក្ខជនបាក់ឌុបវ័យចំណាស់រូបនេះ ប្រឡងជាប់នៅឆ្នាំ២០២៣ខាងមុខ៕