រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុង១៥នាក់ទៀត និងមានអ្នកជាសះស្បើយ១០នាក់

​ក្រសួង​សុខាភិបាល​បន្ត​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​បំប្លែង​ខ្លួន​ប្រភេទ​អូ​មី​ក្រុងក្នុងសហគមន៍​ចំនួន​១៥​នាក់​បន្ថែមទៀត កាលពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២២ តាមរយៈ​ការ​ធ្វើ​តេស្ត​សំណាក​ដោយ​ម៉ាស៊ីន​PCR។ ជាមួយគ្នា ក៏​មាន​អ្នកជំងឺ​ចំនួន​១០នាក់ បាន​ជាសះស្បើយ​ឡើងវិញ និង​គ្មាន​អ្នកជំងឺ​ស្លាប់​ថ្មី​ឡើយ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​២៦ខែធ្នូ​នេះ​។​

​គិតរហូត​មក​ទល់​ពេល​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​សរុប​កើន​ដល់​១៣៨,៥២៥នាក់ ក្នុងនោះ​រួមមាន អ្នកដំណើរ​មកពី​បរទេស​សរុប​ចំនួន​២១,២៣៨​នាក់ និង​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​អូ​មី​ក្រុង​ក្នុង​សហគមន៍​សរុប​ចំនួន​១៦,៧០៣​នាក់​។ ដោយឡែក អ្នក​ស្លាប់​ដោយសារ​វីរុស​កូវី​ដ​-១៩​មាន​ចំនួន​៣,០៥៦​នាក់​ដដែល​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds