លទ្ធផលបាក់ឌុបចេញហើយ! បេក្ខជនជាប់ជាង៧២% ខណៈនិទ្ទេសAមាន១,០៤៩នាក់
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រកាសពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សា ឬប្រឡងបាក់ឌុប សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដោយបញ្ជាក់ថា មានបេក្ខជន សរុបចំនួន៩០,៩៥០នាក់ ដែលគិតជាភាគរយចំនួន៧២,៣៣ភាគរយ បានប្រឡងជាប់ដោយជោគជ័យ។
ក្នុងចំណោមបេក្ខជនប្រឡងជាប់ទាំងជាង៩ម៉ឺននាក់ ក្រសួងអប់រំបញ្ជាក់ថា បេក្ខជនដែលទទួលបាននិទ្ទេសAមានសរុបចំនួន១,០៤៩នាក់ និទ្ទេសBមានសរុបចំនួន៧,២៣២នាក់ និទ្ទេសCមានចំនួន១៩,០៥៣នាក់ និទ្ទេសDចំនួន៣១,១៦៦ និងនិទ្ទេសEមានចំនួន៣២,៤៥០នាក់៕