ស្នងការនគរបាលខេត្តកំពត ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ បដិសេធដាច់អហំកាមិនស្គាល់ កញ្ញា រ៉ូស ក្រោយរូបនាងចែកចាយសារនេះ
រាជធានីភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង កាលពីម្សិលមិញនេះ ក្រោយពេល កញ្ញា រ៉ូស ដែលត្រូវគេស្គាល់ជាមនុស្សគួរឲ្យចាប់អារម្មណ៍លើបណ្តាញសង្គម បង្ហោះចែករំលែករូបភាពសារពី ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដែលប្រើពាក្យមិនសមរម្យដូចជាមនុស្សរោ.គចិត្ត។
យ៉ាងណាមិញ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញសារប៉ុន្មានឃ្លានោះហើយ ហាក់ហួសចិត្តជាខ្លាំង ព្រោះកន្លងមករូបលោកត្រូវគេស្គាល់ជាមន្ត្រីពូកែធ្វើការមួយរូប ដែលទទួលការកោតសរសើរពីប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះ រូបលោកក៏មានភរិយាស្រស់ស្អាតផងដែរ។
តួយ៉ាង រឿងនេះពិតជាការយល់ច្រលំដូចការនឹកស្មានរបស់បងប្អូនមួយចំនួនមែន ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ បានបកស្រាយលើទំព័រហ្វេសប៊ុកផ្លូវការថា រូបលោកមិនធ្លាប់ស្គាល់កញ្ញា រ៉ូស មួយវិញទៀត លេខទូរសព្ទនេះមិនមែនជាលេខរបស់រូបលោកដែរ ជាគណនីក្លែងក្លាយដែលកំពុងក្លែងធ្វើជារូបលោកតែប៉ុណ្ណោះ រូបលោកបន្តអះអាងថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖