ត្រៀមអាវរងា! កម្ពុជា បន្តចុះត្រជាក់ដល់ជាង ១០ អង្សា នៅតាមតំបន់ទាំងនេះ
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២១-២៧ ខែធ្នូ ឆ្នាំ ២០២២ ឱ្យបានដឹងថា នៅក្នុងមួយសប្ដាហ៏ខាងមុខនេះ កម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន) និង ខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១. តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ។
២. តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ °C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
– អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យសីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៧-១៨ °C។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
– អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម៕
សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម ៖