ម្សិលមិញ!ចំនួនអ្នកឆ្លងកូវីដ-១៩ប្រចាំថ្ងៃកើនដល់៣២នាក់ និងជាសះស្បើយ១៧នាក់

ក្រសួងសុខាភិបាលបានរកឃើញមនុស្ស៣២នាក់ទៀត ដែលឆ្លងជំងឺកូវីដ-១៩ប្រភេទថ្មីអូមីក្រុងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ តាមរយៈលទ្ធផលបញ្ជាក់ដោយម៉ាស៊ីនPCR។ នៅក្នុងថ្ងៃដដែលក្រៅពីករណីឆ្លងថ្មី អ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយឡើងវិញ និងគ្មានអ្នកស្លាប់នោះទេ។

គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៨,៤១៩នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន២១,២៣៦នាក់។ ចំពោះអ្នកជំងឺដែលព្យាបាលជាសះស្បើយសរុបចំនួន ១៣៥,២២៤នាក់ និងស្លាប់សរុប៣,០៥៦នាក់។ ចំណែកករណីឆ្លងវីរុសអូមីក្រុងនៅក្នុងសហគមន៍សរុបកើនដល់១៦,៥៩៩នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds