លោកគួច ចំរើន បញ្ជាឱ្យផ្អាកចរាចរណ៍តាមសមុទ្របណ្ដោះអាសន្នដោយសារខ្យល់បក់ខ្លាំង

(ខេត្តព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២បានប្រកាសឱ្យស្នងការនគរបាល និងអភិបាលក្រុងកោះរុង  ក៏ដូចជាអ្នកដែលពាក់ព័ន្ធនឹងនាវាចរណ៍ ឱ្យផ្អាកការធ្វើចរាចរណ៍លើសមុទ្រ ចាប់ពីថ្ងៃទី១៨ ខែធ្នូ ដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែធ្នូនេះ ជាបណ្ដោះអាសន្នសិន ដោយសារតែស្ថានភាពខ្យល់នៅលើផ្ទៃសមុទ្រមានការបោកបក់ខ្លាំង។ សូមស្ដាប់លោកគួច ចំរើន…

សំឡេង លោកគួច ចំរើន៖

គួរជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ កម្ពុជានឹងរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិនដែលបានធ្លាក់យ៉ាងគំហុកមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុងល្បឿនខ្លាំង ខណៈនៅតាមបណ្ដាខេត្តមួយចំនួនអាកាសធាតុនឹងចុះត្រជាក់ខ្លាំងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds