មេ​តុងទីន​អន​ឡាញអ្នកនាង​ម៉ូ​លីកា ​​ត្រូវនាំខ្លួនទៅ​តុលាការហើយ!

(រាជធានីភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជូនខ្លួនមេតុងទីនអនឡាញ​ និងជាអ្នកលក់អនឡាញល្បីឈ្មោះ​ អ្នកនាងអឿន ម៉ូលីកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីបើកការស៊ើប​សួរ​តាមនីតិវិធីច្បាប់។

គួររម្លឹកថា​ អ្នកនាង​អឿន ម៉ូ​លីកា ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ឃាត់ខ្លួន​នៅវេលា​ម៉ោង ១៥៖២៥​នាទី ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​។​ ​ការឃាត់ខ្លួន​អតីត​តារាចម្រៀង និង​ជា​មេ​តុងទីន​អន​ឡាញ​រូបនេះ ធ្វើឡើង​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន របស់​លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ ៥៦៣ អ​.​យ​.​ក ចុះ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ ពាក់ព័ន្ធ​ករណី​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds