គម្រោងពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុនឹងចាប់ផ្ដើមនៅឆ្នាំ២០២៣ខាងមុខ!

(ខេត្តព្រះសីហនុ)៖ គម្រោងពង្រីកទ្រង់ទ្រាយធំនូវព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នឹងចាប់ផ្ដើមនៅដើមឆ្នាំ២០២៣ខាងមុខនេះ តាមរយៈគម្រូកិច្ចសន្យាសម្បទានជាកិច្ចសន្យាដំបូងគេបង្អស់សម្រាប់កម្ពុជាពីក្រុមហ៊ុនVinci Airports។ នេះបើតាមខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅកាន់ប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

គួរបញ្ជាក់ថា ក្រុមហ៊ុនVinci Airports គឺជាក្រុមហ៊ុនដែលទទួលបានកិច្ចសន្យាសម្បទានគ្រប់គ្រងព្រលានយន្តហោះជាង៥០នៅក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាមេរិក។ ជាក់ស្ដែង ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានជួបពិភាក្សាគ្នាជាមួយលោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុនVinci Airports អំពីវឌ្ឍនភាពនៃភាពជាដៃគូវិនិយោគរវាងក្រុមហ៊ុននេះ ជាមួយនិងរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិទាំងបីនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds