កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដប្រភេទអូមីក្រុង១៥នាក់ទៀត!

ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញមនុស្ស១៥ទៀតបានឆ្លងជំងឺកូវីដ-១៩ប្រភេទថ្មីអូមីក្រុង តាមរយៈការធ្វើតេស្ដសំណាកដោយម៉ាស៊ីនPCRកាលពីថ្ងៃទី១៥ធ្នូ។ ក្នុងចំណោមឆ្លងថ្មី១៥នាក់មាន៧នាក់ស្នើសុំវិញ្ញាបនបត្រចេញទៅប្រទេស។ នៅថ្ងៃទី១៥ធ្នូដដែលក្រៅមនុស្សឆ្លងថ្មីក៏មានអ្នកជាសះស្បើយ១៥នាក់ផងដែរ និងគ្មានស្លាប់នោះទេ។

គិតត្រឹមពេលនេះកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៣៨,៣៦២នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន២១,២៣៦នាក់។ ចំពោះអ្នកជំងឺជាសះស្បើយមានចំនួន១៣៥,១៧៣នាក់ និងស្លាប់សរុបចំនួន៣,០៥៦នាក់។ ចំណែកករណីឆ្លងជំងឺកូវីដប្រភេទថ្មីអូមីក្រុងក្នុងសហគមន៍កើនដល់១៦,៥៤២នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds