សារមន្ទីរមីនដំបូងបង្អស់ទំហំ១២ហិកតានឹងត្រូវសាងសង់លើទឹកដីខេត្តសៀមរាប

សារមន្ទីរមីនដំបូងបង្អស់មួយកន្លែងឈ្មោះថា “សារមន្ទីរសន្តិភាពសកម្មភាពមីន” ទំហំ៥២ម៉ែត្រគុណ៥២ម៉ែត្រ កម្ពស់១៧ម៉ែត្រ​ បូកសំណង់ខាងក្រៅអាគារមួយចំនួនទៀត នឹងលេចរូបរាងឡើងនៅលើទឹកដីខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោកហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

លោកហេង រតនា បញ្ជាក់ថា អាគារសារមន្ទីរមីនជាប្រវត្តិសាស្រ្តនេះ នឹងត្រូវសាងសង់រាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេលើពិភពលោក និងជាធាតុរឹងក្នុងការរចនាសំណង់សិល្បៈនៃសារមន្ទីរ។

លោកបន្ថែមថា ការកសាងធាតុទន់​នៃសារមន្ទីរមីននេះ​ រួមមានការកសាងធនធានមនុស្សគ្រប់គ្រងសារមន្ទីរ​ និងការកសាងឯកសារ​រឿងរ៉ាវប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាបានទទួលរងទុក្ខវេទនាក្នុងសង្គ្រាម​ និងបន្តប្រឈមមុខជាមួយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម​។ មិនតែប៉ុណ្ណោះ លោកថានឹងនេះត្រូវប្រមូលភស្តុតាងប្រវត្តិសាស្ត្រ​ សំរាប់មនុស្សជំនាន់នេះចងចាំ​និងមនុស្សក្រោយៗទៀតបានសិក្សាស្វែងយល់។

គួរបញ្ជាក់ថា “សារមន្ទីរសន្តិភាពសកម្មភាពមីន” ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ១២ហិកតា​​ ព្រមទាំងចំណាយរយៈពេល៣ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds