យប់នេះ! អាហ្សង់ទីនត្រូវជួបសងសឹកជាមួយក្រូអាត ក្រោយធ្លាប់ចាញ់៣-០ កាលពីឆ្នាំ២០១៨
ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវប្រកួតជាមួយក្រុមជម្រើសជាតិក្រូអាតនៅរាត្រីនេះម៉ោង២:០០នាទីក្នុងវគ្គសំខាន់៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ២០២២។
ជាពិសេស យប់នេះជាពេលវេលាសងសឹករបស់អាហ្សង់ទីនលើក្រូអាត ក្រោយធ្លាប់ចាញ់ដល់ទៅ ៣-០ កាលពីព្រឹត្តិការណ៍ World Cup ២០១៨ ក្នុងប្រទេសរុស្សី។ ឆ្នាំនោះពួកគេស្ថិតក្នុងពូលជាមួយគ្នា ហើយក្រូអាតធ្វើបានល្អមែនទែន៣ប្រកួតក្នុងពូលឈ្នះទាំងអស់មាន៩ពិន្ទុពេញ។
មិនតែប៉ុណ្ណោះ ការប្រកួតយប់នេះនឹងក្លាយជាលើកទី៣ដែលអាហ្សង់ទីននិងក្រូអាតប៉ះគ្នាក្នុងកម្មវិធី World Cup។ លើកដំបូងពួកគេជួបគ្នាក្នុងឆ្នាំ១៩៩២ ហើយអាហ្សង់ទីនឈ្នះ ១-០ ហើយលើកចុងក្រោយឆ្នាំ២០១៨ ក្រូអាតសងសឹកបានវិញឈ្នះ ៣-០។ ខាងក្រោមជា៥ប្រកួតចុងក្រោយរបស់ពួកគេ៖
- អាហ្សង់ទីន ០-៣ ក្រូអាត
- អាហ្សង់ទីន ២-១ ក្រូអាត
- ក្រូអាត ៣-២ អាហ្សង់ទីន
- អាហ្សង់ទីន ១-០ ក្រូអាត
- ក្រូអាត ០-០ អាហ្សង់ទីន៕