ត្រៀមអាវរងា! ស្អែកនេះខេត្តមួយចំនួននឹងចុះត្រជាក់ដល់១៦អង្សាសេ!

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីការចុះត្រជាក់នៅក្នុងអំឡុងពេល១សប្ដាហ៍ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ ឆ្នាំ២០២២។ ក្នុងពេល១សប្ដាហ៍នេះ កម្ពុជានឹងទទួលរងនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីបង្គួរទៅខ្លាំង។

ដូច្នេះហើយទើបធ្វើឱ្យបណ្ដាខេត្ដមួយចំនួនអាចចុះត្រជាក់ក្នុងរង្វង់ពី១៦-១៩អង្សាសេ ដែលមានដូចជា បន្ទាយមានជ័យ ប៉ៃលិន សៀមរាប ​បាត់ដំបង និងខេត្ដខ្លះមានសីតុណ្ហភាពពី១៦-១៨អង្សាសេ ដូចជាមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្ដរមានជ័យ។ ចំពោះនៅលើសមុទ្រអាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds