អ្នកឧកញ៉ា ម៉ុង ឫទ្ធី សោកស្ដាយដែលសត្វខ្លាចិញ្ចឹមរបស់លោកត្រូវរលូតកូន!

តាមរយៈសារបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញក្ដីសោកស្ដាយចំពោះសត្វខ្លាចិញ្ចឹមរបស់លោកត្រូវរលូតកូន ដោយសារខ្លាឈ្មោលដែលជាបាប្រលែងលេង។

អ្នកឧកញ៉ាសរសេរបែបនេះថា៖ អាណិតប្តីប្រពន្ធ​មួយគូរនេះខ្លាំងណាស់​ មាន​ចរិតលក្ខណៈ​ស្លូតបូត​គួអោយចង់រាប់អាន​ តាំងពីបានគ្នា​ជាគូរគាប់មក​ប្រពន្ធ​ទេីបតែ​ពពោះ​​បានជាង២ខែ​ ​នៅវេលាម៉ោង​១១.៣០នាទី​ ​ព្រឹក​ថ្ងៃ​ទី១២.១២.២២ក៏​ត្រូវ​រលូតកូន​ដោយសារតែ​ប្តី​ប្រឡែងលេង​ជាមួយប្រពន្ធ​ប្រេីដៃជេីងធ្ងន់ៗពេក​ ខ្ញុំ​ខំ​តែ​សុបិន​ឃេីញថានៅក្នុង​តំបន់​រមណីយដ្ឋាន​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ខែក្រោយនេះនិងអាច​ទទួល​បាន​សមាជិក​ថ្មី​ប្រកបដោយ​រូបឆោម​លម​ពណ៌​ម្នាក់ទៀតហេីយ​ តែពេលនេះ​ក្តី​សុបិន​មិនបានក្លាយ​ជាការពិតទេ​គួអោយសោកស្តាយខ្លាំងណាស់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds