ម្សិលមិញ! អ្នកឆ្លងកូវីដ-១៩កើនដល់២៥នាក់ ខណៈមានអ្នកជាសះស្បើយ២៣នាក់

កម្ពុជាបន្តរកឃើញមនុស្ស២៥នាក់ទៀត ដែលឆ្លងជំងឺកូវីដ-១៩ប្រភេទថ្មីអូមីក្រុងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ តាមរយៈលទ្ធផលបញ្ជាក់ដោយម៉ាស៊ីន PCR ។ នៅក្នុងចំណោមឆ្លងថ្មីទាំងអស់មាន២២ករណីជាការស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ នៅក្នុងថ្ងៃដដែលក្រៅពីករណីឆ្លងថ្មី អ្នកជំងឺចំនួន២៣នាក់បានជាសះស្បើយឡើងវិញ និងគ្មានអ្នកស្លាប់នោះទេ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៨,២៧៦នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន២១,២៣៦នាក់។ ចំពោះអ្នកជំងឺដែលព្យាបាលជាសះស្បើយសរុបចំនួន ១៣៥,១០៧នាក់ និងស្លាប់សរុប៣,០៥៦នាក់។ ចំណែកករណីឆ្លងវីរុសអូមីក្រុងនៅក្នុងសហគមន៍សរុបកើនដល់១៦,៤៥៦នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds