មនុស្ស១៦នាក់ទៀតឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍!
រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុងក្នុងសហគមន៍ចំនួន១៦នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នា អ្នកជំងឺចំនួណ១១នាក់ទៀត បានជាសះស្បើយឡើងវិញ ខណៈពុំមានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូនេះ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,២៣៨នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៣៦នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩ប្រភេទអូមីក្រុងនៅក្នុងសហគមន៍សរុបកើនដល់១៦,៤១៨នាក់។ ដោយឡែក ចំនួនអ្នកជំងឺដែលជាសះស្បើយសរុបកើនដល់១៣៥,០៧៦នាក់ និងអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩សរុបមានចំនួន៣,០៥៦នាក់ដដែល៕