បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីចំមីនតោនផ្ទុះរងរបួសធ្ងន់នៅស្រុកសំរោង ខេត្តឧត្ដរមានជ័យ

(ខេត្តឧត្ដរមានជ័យ)៖ បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដីកិនចំមីនតោនដែលជាសំណល់ពីសម័យសង្រ្គាម បណ្ដាលឱ្យផ្ទុះរងរបួសធ្ងន់ធ្ងរ នៅភូមិកូនជ្រឹង ឃុំកូនក្រៀល ស្រុកសំរោង ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី០៧​ ខែធ្នូ​ ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់លោកហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) នៅថ្ងៃទី០៨ ខែធ្នូនេះ។

លោកហេង រតនា គូសបញ្ជាក់ថា សោកវិនាសកម្មបណ្ដាលមកពីសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះសង្គ្រាម​ នៅតែបន្តបង្កអសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា ហើយលោកក៏បានចូលរួមសោកស្ដាយចំពោះគ្រោះថ្នាក់ដែលបានកើតឡើងចំពោះបុរសរងគ្រោះខាងលើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds