ស្ត្រីម្នាក់ ធ្វេីដំណេីរទៅប៉ុស្តិ៍នគរបាល សុំការអន្តរាគមន៍ ក្រោយពីជនសង្ស័យ លួចយកម៉ូតូទៅបាត់ ខណៈទុកម៉ូតូនៅមុខផ្សារ
ភ្នំពេញ ៖ កាលពី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមចិញ្ចើមផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឃុត សុភ័ក្រ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ លក់បន្លែ មានទីលំនៅ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកម៉ូតូ ដែលជនសង្ស័យ ធ្វើសកម្មភាព លួចយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1IN-4137 មានចងថង់បន្លែ សាច់ ជាប់ជាមួយផង ។
មុនកើតហេតុ គាត់ជិះម៉ូតូមករកទិញបន្លែ សាច់ នៅផ្សារជម្ពូវ័ន ដើម្បីយកទៅលក់បន្តនៅខណ្ឌកំបូល ហើយទិញបានមួយចំនួនហើយ ចងដាក់លើម៉ូតូ ដែលចតទុក ចាក់សោត្រឹមត្រូវ ក្បែរកន្លែងទិញបន្លែ នៅសល់តែគ្រឿងទេស កំពុងតែរើសប្រមូលចក្រថង ស្រាប់តែឮសូរសម្លេងបញ្ឆេះម៉ូតូក្រោយខ្នង ក្រឡេកមើល ឃើញជនសង្ស័យកាច់សោក ជិះចេញទៅហើយ
រត់ដេញតាមចាប់ផង ស្រែកផង តែគ្មានអ្នកជួយ ជនសង្ស័យជិះគេចទៅបាត់ស្រមោល ។
ជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដេីម្បីសុំការអន្តរាគមន៍។
ពលរដ្ឋបានលើកឡើងថា បទល្មើស លួច ឆក់ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ កើតមានរាល់ថ្ងៃ មិនស្វាង សមត្ថកិច្ចចាប់មិនចេះអស់ ៕