សម្រេចប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ពីបទ ឃាតកម្ម ដោយមានអំពេីឃោរឃៅ
ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២២ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោកស្រី សាយ ស្រីល័ក្ខណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ភួង រដ្ឋា ភេទ ប្រុសអាយុ ២៧ឆ្នាំ (ប្តី)ស្នាក់នៅកន្លែង កើតហេតុខាងលើ មានស្រុកកំណើត ភូមិ តាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដាក់ពន្ធនាគារអស់មួយជីវិត ពីបទ ឃាតកម្មដោយមានអំពេីឃោរឃៅ តាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ ។
ជនសង្ស័យត្រូវ បាន កម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង ស្នងការនគរបាលខេត្តតាកែវ ស្រាវជ្រាវឃាត់ខ្លួន បានកាលពីវេលាម៉ោង ប្រមាណ២ និង៤៥នាទី រសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិ លេខ៥ ស្ថិតក្នុង ខណ្ឌព្រែកព្នៅ បន្ទាប់ពី អាករកាត់ក្បាល ប្រពន្ធសម្លាប់ កាលពី វេលាម៉ោងប្រមាណ៩ និង ១០នាទីយប់ ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២ នៅ ចំណុចក្នុងបន្ទប់ជួល លេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ចំណែកស្ត្រីជាប្រពន្ធវិញ មានឈ្មោះ លី ស្រីនុច ភេទស្រីអាយុ ២៣ ឆ្នាំមុខរបរ បុគ្គលិកផ្នែកអនាម័យ នៅ SUNWAY TOUK KORK CITY និង មានស្រុក កំណើត នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ស្លាប់)។
ស្ត្រីរងគ្រោះត្រូវបានប្តីកាត់កសម្លាប់ នៅ ក្នុងបន្ទប់ជួល ហើយក៏យកក្បាល ច្រកចូលក្នុងបាវរួចយកទៅបោះចោល នៅកន្លែងចំណតម៉ូតូ សមត្ថកិច្ចបានអោយដឹងថា ករណីនេះ គឺផ្តើម ចេញពីទំនាស់រឿងប្រចណ្ឌ ៕