កម្ពុជាបណ្ដេញជនបរទេសដែលលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ជិត១៥០នាក់ទៀតចេញពីប្រទេស

អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា នៅថ្ងៃទី ០៤ដល់០៦ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសចំនួន១៤៨នាក់ទៀត(ស្រី១០នាក់) រួមមាន៣សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១៤៥នាក់ ជនជាតិកូរ៉េចំនួន២នាក់ និងជនជាតិអេស្ដូនីចំនួន១នាក់ ចេញពីកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមជម្រាបថា ជនបរទេសចំនួន១៤៨នាក់ដែលត្រូវបណ្ដេញចេញពីកម្ពុជានេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងធ្វើការងារខុសច្បាប់ដែលល្មើស និងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds