មនុស្ស១២នាក់ទៀតឆ្លងវីរុសកូវីដ-១៩អូមីក្រុងក្នុងសហគមន៍!
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រសួងបានបន្តរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងក្នុងសហគមន៍ចំនួន១២នាក់បន្ថែមទៀត ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេស០១នាក់ផងដែរ ដែលសុទ្ធសឹងជាការធ្វើតេស្តដោយម៉ាស៊ីនPCR កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នា ក៏មានអ្នកជំងឺចំនួន០៩នាក់ទៀត បានជាសះស្បើយឡើងវិញ ខណៈពុំមានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូនេះ។
គិតរហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,១៨៨នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៣៦នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩ក្នុងសហគមន៍សរុបកើនដល់១៦,៣៦៨នាក់។ ដោយឡែក ចំនួនអ្នកជំងឺដែលជាសះស្បើយសរុបកើនដល់១៣៥,០៤៤នាក់ និងអ្នកស្លាប់សរុបមានចំនួន៣,០៥៦នាក់៕