កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុង១៩នាក់ទៀត និងមានអ្នកជាសះស្បើយ៨នាក់
ក្រសួងសុខាភិបាលបញ្ជាក់ថា ក្រសួងបានបន្តរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងក្នុងសហគមន៍ចំនួន១៩នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តសំណាក់ដោយម៉ាស៊ីនPCR កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នា មានអ្នកជំងឺចំនួន៨នាក់ទៀត បានជាសះស្បើយឡើងវិញ ខណៈពុំមានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូនេះ។
គិតរហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,១៧៦នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៣៥នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩ក្នុងសហគមន៍សរុបកើនដល់១៦,៣៥៧នាក់។ ដោយឡែក ចំនួនអ្នកជំងឺដែលជាសះស្បើយសរុបកើនដល់១៣៥,០៣៥នាក់ និងអ្នកស្លាប់សរុបមានចំនួន៣,០៥៦នាក់៕