ប្រឡងបាក់ឌុបថ្ងៃទី១!បេក្ខជន៣១នាក់ជួបបញ្ហាសុខភាព ក្នុងនោះ២នាក់ជួបគ្រោះថ្នាក់ចរាចរណ៍

គិតត្រឹមរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិថ្ងៃទី១នេះ មានបេក្ខជនមានបញ្ហាសុខភាព៣១នាក់ ក្នុងនោះ មានគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល២នាក់ និងម្នាក់ទៀតសង្ស័យវិជ្ជមានជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា បេក្ខជនដែលមានបញ្ហាសុភាពមួយចំនួនបានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ដោយឡែក បេក្ខជន២នាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះ១នាក់បានត្រឡប់មកប្រឡងវិញក្រោយទទួលបានការព្យាបាល។ ជាមួយគ្នា ក៏មានអនុរក្សប្រឡងម្នាក់មានបញ្ហាសុខភាព ប៉ុន្ដែអាចបន្តការងាររហូតដល់បញ្ចប់ការប្រឡងថ្ងៃទី១នេះ។

យ៉ាងណាក៏ដោយ ក្រសួងអប់រំ យុវជន និងកីឡាលើកទឹកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds