កូវីដ-១៩៖ រកឃើញអ្នកឆ្លងថ្មី១៥នាក់ ជាសះស្បើយ១៥នាក់ និងគ្មានអ្នកស្លាប់
រកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងក្នុងសហគមន៍ចំនួន១៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តសំណាក់ដោយម៉ាស៊ីនPCR កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នា មានអ្នកជំងឺចំនួន១៥នាក់ទៀត បានជាសះស្បើយឡើងវិញ ខណៈពុំមានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូនេះ។
គួរជម្រាបថា គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,១៥៧នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៣៥នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩ក្នុងសហគមន៍សរុបកើនដល់១៦,៣៣៨នាក់។ ដោយឡែក ចំនួនអ្នកជំងឺដែលជាសះស្បើយសរុបកើនដល់១៣៥,០២៧នាក់ និងអ្នកស្លាប់សរុបមានចំនួន៣,០៥៦នាក់៕