ស្ពានបាឡេឆ្លងទន្លេសាបក្នុងខណ្ឌឫស្សីកែវនឹងត្រូវបើកឱ្យចរាចរឡើងវិញចាប់ពីល្ងាចនេះទៅ!

​ស្ពានដែក​បាឡេ​ឆ្លងកាត់​ទន្លេសាប ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នឹងត្រូវបើកឱ្យ​យានយន្ត​ធ្វើចរាចរ​ជាធម្មតា​ឡើងវិញ​ ចាប់ពី​វេលា​ម៉ោង​០៥៖០០​នាទី ល្ងាច​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​តទៅ​ ក្រោយពី​ក្រុម​ការងារ​ជំនាញ​បាន​ធ្វើ​តេស្ត​សុវត្ថិភាព​រួចរាល់។​ នេះបើតាមការបញ្ជាក់របស់មន្ទីរសាធារណការនិងដឹកជញ្ជូន។

​គួររម្លឹកថា ស្ពានដែក​បាឡេ​ត្រូវ​អាជ្ញាធរ​សម្រេច​ផ្អាក​មិន​ឱ្យ​ធ្វើ​ចរាចរ​មួយរយៈ ក្រោយ​ពី​ស្ពាន​នេះ​ត្រូវបាន​សាឡង់​បូម​ខ្សាច់​ទម្ងន់ជាង​១​ពាន់​តោន​មួយ​គ្រឿង​បើក​បុក កាលពីពេល​កន្លង​ទៅ​។ ការផ្អា​ចរាចរ​លើ​ស្ពាន​នេះ បាន​បណ្ដាលឱ្យ​មាន​ការ​កកស្ទះ​ចរាច​រណ៍​យ៉ាង​ខ្លាំង​លើ​ស្ពាន​ជ្រោយចង្វារ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds