មនុស្ស១១នាក់ទៀតឆ្លងវីរុសកូវីដ-១៩ ខណៈមានអ្នកជាសះស្បើយ៧នាក់

តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីនPCR កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទអូមីក្រុងក្នុងសហគមន៍ចំនួន១១នាក់បន្ថែមទៀត ខណៈអ្នកជំងឺ៧នាក់ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ និងពុំមានអ្នកជំងឺស្លាប់ថ្មីឡើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូនេះ។

គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបកើនដល់១៣៨,១៤២នាក់ ក្នុងនោះរួមមាន អ្នកដំណើរមកពីបរទេសសរុបចំនួន២១,២៣៥នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩ប្រភេទអូមីក្រុងក្នុងសហគមន៍សរុបកើនដល់១៦,៣២៣នាក់។ ដោយឡែក ចំនួនអ្នកជំងឺដែលជាសះស្បើយសរុបកើនដល់១៣៥,០១២នាក់ និងអ្នកស្លាប់សរុបមានចំនួន៣,០៥៦នាក់ដដែល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds