រដ្ឋបាលរាជធានីភ្នំពេញណែនាំឱ្យផ្អាកទីតាំងថតចម្លងឯកសារ អ៊ីនធឺណិតនិងសម្ភារៈសិក្សា៣ថ្ងៃអំឡុងមុននិងក្រោយប្រឡងបាក់ឌុប

(រាជធានីភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញប្រកាសឱ្យអាជីវករដែលប្រកបអាជីវកម្មថតចម្លងឯកសារ អ៊ីនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សាគ្រប់ប្រភេទ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ០៤ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ អំឡុងពេលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលរៀបចំធ្វើនៅថ្ងៃទី០៥ និងទី០៦ ខែធ្នូខាងមុខ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញនៅថ្ងៃទី០២ ខែធ្នូ។

ជាមួយគ្នា អាជ្ញាធរបានណែនាំឱ្យផ្អាកអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន ដែលនៅកៀកនឹងបរិវេណមណ្ឌលប្រឡង ព្រមទាំងហាមអាជីវកម្មដែលមិនស្ថិតនៅកៀកបរិវេណមណ្ឌលប្រឡងមិនឱ្យបង្កសំឡេងរំខានដែល ធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds