ចាប់ខ្លួនជនសង្ស័យជួយដូរគ្រឿងញៀន២នាក់ និងរឹបអូសបានគ្រឿងញៀនជាង៥គីឡូ
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទី កម្លាំងជំនាញ(ក១១)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយករណី នៅចំណុចផ្ទះជួល ផ្លូវលំ ស្ថិតក្នុងភូមិបឹងខ្ទុំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់។
ជនសង្ស័យទាំង២នាក់រួមមាន ទី១៖ឈ្មោះ ស៊ិន សារ៉ា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ និងទី២ឈ្មោះ នាក់ ស្រីអូន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ។ ដោយឡែក ចំពោះវត្ថុតាងដែលរឹបអូសបានគឺជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE)ចំនួន៥ដុំធំមានទម្ងន់ ៥គីឡូក្រាមនិង៥៨៦ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដែលរឹបអូស ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕