បើឈ្នះឆ្នោតដឹកនាំប្រទេស! គណបក្សយុវជនកម្ពុជានឹងបង្កើតថវិកាជាតិបម្រុងសង្រ្គោះតម្លៃកសិកម្ម និងបង្កើតធនាគារស្រូវជួយកសិករ

(រាជធានីភ្នំពេញ)៖ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្ដម​ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សា និងពិគ្រោះយោបល់ បានលើកឡើងអំពីចក្ខុវិស័យ និងគោលនយោបាយជាក់លាក់របស់គណបក្សយុវជនកម្ពុជាជុំវិញវិស័យកសិកម្ម គឺគណបក្សយុវជនកម្ពុជានឹងបង្កើតថវិកាជាតិ ដើម្បីបម្រុងសង្រ្គោះតម្លៃកសិកម្មនៅកម្ពុជាក្រោយពីគណបក្សយុវជនកម្ពុជាឈ្នះឆ្នោតដឹកនាំប្រទេស។

ជាពិសេស ឯកឧត្ដម ពេជ្រ ស្រស់ បន្ថែមថា បើបានឈ្នះឆ្នោតដឹកនាំប្រទេស រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សយុវជនកម្ពុជា នឹងបង្កើតនូវធនាគារស្រូវដើម្បីជួយប្រជាកសិករក្នុងការធ្វើកសិកម្ម។

ឯកឧត្ដម​ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សា និងពិគ្រោះយោបល់

គួរជម្រាបថា បញ្ហាតម្លៃកសិកម្មបានក្លាយជាប្រធានបទដ៏ក្ដៅនាពេលបច្ចុប្បន្ន ដោយសារតែកសិករខ្មែរដែលខិតខំដាំដុះ និងប្រមូលផលកសិកម្មយ៉ាងសកម្ម ប៉ុន្តែទិន្នផលដែលសម្រេចបានបែរជាទទួលបានតម្លៃថោក និងពុំមានទីផ្សារទូលំទូលាយឡើយ។ ជាក់ស្ដែង ទោះបីជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្យាយាមដោះស្រាយយ៉ាងណាក៏ដោយ ក៏បញ្ហានេះនៅតែចោទជាបញ្ហាចំពោះកសិករខ្មែរដែលរំពឹងលើការធ្វើកសិកម្ម៕

ឯកឧត្ដម​ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សា និងពិគ្រោះយោបល់

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds