កម្មវិធីទូរស័ព្ទស្នើសុំលិខិតថ្កោលទោសរបស់ក្រសួងយុត្តិធម៌នៅមិនទាន់ដំណើរការទេ

នាពេលថ្មីៗនេះ ក្រសួងយុត្តិធម៌បានចាប់ផ្ដើមបង្កើតនូវ«ប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថល (CR-MOJ)» ជាកម្មវិធីលើទូរស័ព្ទដៃដែលអាចឱ្យប្រជាពលរដ្ឋចង់ស្នើសុំលិខិតថ្កោលទោសចូលទៅស្នើបានតាមរយៈកម្មវិធីនេះ។

ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់នៅលើទំព័រហ្វេសថា៖ «ប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថល (CR-MOJ)»របស់ក្រសួងយុត្តិធម៌កំពុងស្ថិតក្នុងដំណាក់ការនៃការអភិវឌ្ឍ និងត្រួតពិនិត្យចុងក្រោយនៅឡើយ។ ដូច្នេះប្រព័ន្ធនេះពុំទាន់ដាក់ឲ្យដំណើរការទេនាពេលបច្ចុប្បន្ននេះ។
ឯកឧត្ដម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌
ឯកឧត្ដមរដ្ឋលេខាធិការគូសបញ្ជាក់ថា ក្រសួងយុត្តិធម៌ នឹងជូនដំណឹងជាសាធារណៈ នៅពេលដាក់អោយដំណើរការសាកល្បងប្រព័ន្ធនេះជាផ្លូវការនាពេលខាងមុខ។ ប្រការនេះ ឯកឧត្ដមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស ត្រូវទៅដាក់ពាក្យស្នើសុំដោយផ្ទាល់ជាមួយមន្ត្រីនៃនាយកដ្ឋានកិច្ចការថ្កោលទោស នាទីស្តីការក្រសួងយុត្តិធម៌៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds