កម្ពុជាបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ចំនួន៤នាក់ទៀត និងមានអ្នកជាសះស្បើយ៥នាក់

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ កម្ពុជាបានបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ថ្មីចំនួន៤នាក់ទៀត តាមរយៈការធ្វើតេស្តដោយម៉ាស៊ីនPCR។ ក្នុងថ្ងៃជាមួយគ្នា ក៏មានជាសះស្បើយថ្មីចំនួន៥នាក់ដូចគ្នាដែរ ចំណែកអ្នកស្លាប់ថ្មីគឺពុំមាននោះទេ។

បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៦ វិច្ឆិកានេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩សរុបចំនួន ១៣៨,០៥៩នាក់ និងអ្នកឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុងក្នុងសហគមន៍សរុបចំនួន ១៦,២៤០នាក់។ ដោយឡែក អ្នកជំងឺដែលជាសះស្បើយសរុបមានចំនួន ១៣៤,៩៦៨នាក់ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបមានចំនួន៣,០៥៦នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds