ថ្ងៃ២៦ខែវិច្ឆិកាខាងមុខ! រដ្ឋបាលរាជធានីភ្នំពេញប្រកាសឱ្យបញ្ចៀសចរាចរជុំវិញវិមាន៧មករាមួយថ្ងៃ
(ភ្នំពេញ)៖ សាលាក្រុងភ្នំពេញនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានជូនដំណឹងអំពីការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្ន លើកំណាត់មហាវិថីព្រះនរោត្ដម ចាប់ពីស្ដុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញវិមាន៧មករា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ មូលហេតុនៃការបញ្ចៀសចរាចរនេះ គឺដោយសារនៅវិមាន៧មករាមានការរៀបចំពិធីសំណេះសំណាលជាមួយមន្ដ្រីគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា។
ដើម្បីឱ្យកម្មវិធីខាងលើនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសនូវការកកស្ទះចរាចរនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទ លើកំណត់មហាវិថីព្រះនរោត្តម ចាប់ពីម៉ោង៥ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់បញ្ចប់កម្មវិធី៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖