ស្វែងយល់ចំណុចមួយចំនួនសម្រាប់ជំនួបអាហ្សង់ទីនប្រកួតជាមួយអារ៉ាប៊ីសាអ៊ូឌីត
(ប្រទេសកាតា)៖ ក្រុមជម្រើសជាតិអាហ្សង់ទីននឹងចាប់ផ្ដើមប្រកួតបើកឆាកដំបូងក្នុងពូល C ក្នុងពានរង្វាន់ World Cup ២០២២ នៅល្ងាចនេះម៉ោង៥:០០នាទីទល់នឹងក្រុមមកពីតំបន់អាស៊ីអារ៉ាប៊ីសាអ៊ូឌីត។
ប្រវត្តិប្រកួតគ្នា៖
អាហ្សង់ទីននិងអារ៉ាប៊ីសាអ៊ូឌីតមានប្រវត្តិធ្លាប់ប៉ះគ្នាចំនួន២ដងគឺនៅឆ្នាំ១៩៩២និង២០១២។ ក្នុងឆ្នាំ១៩៩២ ក្រុមទាំងពីរជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA Confederations Cup ហើយកាលនោះអាហ្សង់ទីនបានយកឈ្នះអារ៉ាប៊ីសាអ៊ូឌីត ៣-១ ក្លាយជាម្ចាស់ជើងឯក។ រហូតដល់ឆ្នាំ២០១២ទើបពួកគេបានជួបគ្នាម្ដងទៀតក្នុងការប្រកួតមិត្តភាព ដោយលទ្ធផលបញ្ចប់ទៅ ០-០។
ប្រវត្តិក្នុង World Cup៖
អាហ្សង់ទីនធ្លាប់បានបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup ចំនួន១៨ដង ហើយដំបូងបំផុតនៅឆ្នាំ១៩៣០។ ពួកគេធ្លាប់ឈ្នះពានបាល់ទាត់ពិភពលោកមួយនេះចំនួន២ដងគឺនៅឆ្នាំ១៩៧៨និង១៩៨៦។ ចំណែកឯអារ៉ាប៊ីសាអ៊ូឌីតបានមកលេងនៅ World Cup នេះចំនួន៦ដងហើយ ដោយដំបូងបំផុតនៅឆ្នាំ១៩៩៤។ លទ្ធផលដែលពួកគេធ្លាប់ធ្វើបានល្អបំផុតឡើងដល់វគ្គ១៦ក្រុមចុងក្រោយក្នុងឆ្នាំ១៩៩៤។
កីឡាករដែលជាជម្រើស១១នាក់របស់ក្រុមទាំងពីរ៖
អាហ្សង់ទីន៖ Martinez; Molina, Otamendi, L Martinez, Acuna; Rodriguez, Paredes, Fernandez; Messi, L Martinez, Di Maria
អារ៉ាប៊ីសាអ៊ូឌីត៖ Al-Owais; Abdulhamid, Tambakti, Al-Amri, Al-Shahrani; Al-Najei, Kanno, Al-Malki; Asiri, Al-Brikan, Al-Daswari