ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីកើនដល់ជាង១៦០នាក់
(ឥណ្ឌូនេស៊ី)៖ មនុស្សស្លាប់ដោយសារតែគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារប្រទេសឥណ្ឌូនេស៊ី បានកើនដល់ជាង ១៦០នាក់ ខណៈក្រុមជួយសង្រ្គោះបន្តស្វែងរកអ្នកបាត់ខ្លួនដែលជាប់នៅក្រោមគំនរបាក់បែក។
គួរជម្រាបជូនថា រញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហារនៅជិតទីក្រុង ស៊ីអានជូ(Cianjur) ស្ថិតនៅតំបន់ភ្នំនៃខេត្តវ៉េស ចាវ៉ា( West Java) ដែលមានចម្ងាយប្រហែល ៧៥ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២។ តំបន់នេះមានប្រជាជនជាង ២.៥ លាននាក់រស់នៅ។
អភិបាលខេត្តនេះបាននិយាយថា មនុស្ស៣២៦នាក់បានរងរបួស។ គ្រោះមហន្តរាយនេះ បណ្តាលឱ្យអគាជាច្រើនដួលរលំ។ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ី (BNPB) បាននិយាយថាផ្ទះជាង ២,២០០ ត្រូវបានខូចខាត ហើយមនុស្សជាង ៥,៣០០ នាក់ត្រូវបានផ្លាស់ទីលំនៅ៕