តោះមកមើល !!!Pre Wedding ឱក សុគន្ធកញ្ញា និងអនាគតស្វាមី ពិតជាស្រស់ស្អាតខ្លាំង ក្នុងឈុតជាច្រើនសម័យកាល!
ភ្នំពេញ៖ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃរៀបការរបស់កំពូលតារាចម្រៀងកញ្ញាឱក សុគន្ធកញ្ញា និងអនាគតស្វាមី នឹងបានរៀបចំឡើងក្នុងពេលខាងមុខនេះហើយ ដែលជាពេលវេលាជាច្រើនឆ្នាំដែលអ្នកគាំទ្រជាច្រើន បានទន្ទឹងរង់ចាំ។
ខណៈពេលនេះដែរ រូបភាពមុនរៀបការPre Wedding របស់នាងត្រូវបានគេបង្ហើបកាលពីប៉ុន្មានមុននេះ ជាមួយនឹងការថតយ៉ាងស្រស់ស្អាតប្លែកភ្នែក ក្នុងទេសភាពនៅក្នុងប្រទេសខ្មែរ មានប្រាង្គប្រាសាទ ទឹកជ្រោះ និងទីតាំង ឬជាមួយនឹងសត្វពៃ្រផងដែរ។
តាមរយៈរូបភាពទាំងនេះ ត្រូវបានគេចាប់អារម្មណ៍ថាតារាស្រីរូបនេះ និងគូអនាគតបានធ្វើការជ្រើសរើស ជាមួយនឹងសម្លៀកបំពាក់ជាច្រើនឈុត ដែលមានតាមសម័យកាលយ៉ាងគួរឲ្យទាក់ទាញខ្លាំងតែម្តង។
ជាមួយគ្នានេះដែល បណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត ជាមួយនឹងរូបភាព ការតុបតែខ្លួនរបស់នាងយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏មាន ការស៊ែរតៗគ្នាភ្ជាប់ជាមួយពាក្យសរសើរដល់នាងគ្រប់គ្នាតែម្តង៕