កម្ពុជាបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩អូមីក្រុង៤នាក់បន្ថែមទៀត

រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២២ តាមរយៈ​ការ​ធ្វើ​តេស្ត​សំណាក​ដោយ​ម៉ាស៊ីន​PCR ដែល​សុទ្ធសឹងតែ​ជា​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩ បំប្លែង​ខ្លួន​អូ​មី​ក្រុង និង​ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់​។ ជាមួយគ្នា ពុំ​មាន​អ្នកជំងឺ​កូវី​ដ​-១៩​ជាសះស្បើយ​ថ្មី និង​អ្នកជំងឺ​ស្លាប់​ថ្មី​បន្ថែម​ឡើយ​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ ចេញផ្សាយនៅ​ថ្ងៃទី​២០វិច្ឆិកា​នេះ​។​

គួរបញ្ជាក់ថា គិតរហូត​មក​ទល់​ពេល​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩ សរុប​កើន​ដល់​១៣៨,០២៨​នាក់ ក្នុងនោះ​រួមមាន អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស​សរុប​ចំនួន​២១,២៣៥​នាក់ និង​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​អូ​មី​ក្រុង​ក្នុង​សហគមន៍​សរុប​ចំនួន​១៦,២០៩នាក់​។ ដោយឡែក អ្នកជំងឺ​ដែល​ជា​សះស្បើយ​សរុប​មាន​ចំនួន​១៣៤,៩៤០​នាក់ និង​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ សរុប​មាន​ចំនួន​៣,០៥៦​នាក់​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds