ក្រសួងសាធារណការនិងដឹកជញ្ជូនគួរពិចារណាឡើងវិញ ចំពោះការឱ្យដាក់បណ័្ណសម្គាល់រថយន្តច្បាប់ដើម ព្រោះនឹងមានបញ្ហាប្រឈមជាច្រើន ដែលនឹងមិនអាច អនុវត្តដោយបង្ខំបានឡើយ គឺ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ បានបង្ហោះសារតាមគណនីហ្វេសបុកផេករបស់លោកថា

ក្រសួងសាធារណការនិងដឹកជញ្ជូនគួរពិចារណាឡើងវិញចំពោះការឱ្យដាក់បណ័្ណសម្គាល់រថយន្តច្បាប់ដើម “ហ្សុីន”
ទៅតាមរថយន្តនៅពេលដែលធ្វើចរាចរណ៍តាមដងផ្លូវ ។
ពីព្រោះនឹងមានបញ្ហាប្រឈមជាច្រើន ដែលនឹងមិនអាចអនុវត្តដោយបង្ខំបានឡើយ គឺរួមមាន៖
១.ប្រជាពលរដ្ឋដែលទិញរថយន្តបង់រំលស់គឺខាងក្រុមហ៊ុន
មិនអាចឱ្យច្បាប់ដើមមកឡើយ ដោយធនាគារក្សាទុក។
២.អ្នកដែលជួលរថយន្តគេ គឺម្ចាស់កម្មសិទ្ធិផ្ទាល់មិនអាច
ឱ្យច្បាប់ដើមទៅជាមួយរថយន្តបានឡើយ។
៣.អ្នកដែលបើកបររថយន្តឱ្យគេទូទៅ គឺម្ចាស់កម្មសិទ្ធិ
ផ្ទាល់មិនអាចឱ្យច្បាប់ដើមទៅជាមួយបាននោះឡើយ។
៤.បើដាក់បណ្ណ័សម្គាល់រថយន្តច្បាប់ដើម”ហ្ស៊ីន” ទៅតាម
រថយន្តមែននោះ វាអាចធ្វើឱ្យមានចោរលួចរថយន្តកាន់
តែច្រើន ពីព្រោះងាយស្រួលក្នុងការលក់ ហើយអ្នកលួច
មិននៅទីណាឆ្ងាយនោះទេ ដោយហេតុថាចិត្តមិនចង់លួច
ក៏ត្រូវតែលួចដែរនៅពេលទាល់ច្រក ។
ដូច្នេះបើអនុវត្តច្បាប់តម្រូវឱ្យយកឯកសារដើមរថយន្តដាក់
តាមរថយន្តមែននោះ គឺម្ចាស់រថយន្ត និងប្រជាពលរដ្ឋខ្មែរ
នឹងជួបភាពលំបាកខ្លាំងមិនខានឡើយ។
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds