ក្រោយត្រូវលោកជំទាវ ហ៊ុន ស៊ីណាត ដាក់ពាក្យប្តឹង ពេលនេះលោក ផែង វណ្ណៈ សុំឲ្យលោកជំទាវផ្ដល់ឱកាសបានជួប ដើម្បីបំភ្លឺសុំការអធ្យាស្រ័យ

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោក ផែង វណ្ណៈ បានធ្វើការឆ្លើយតប នៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ខ្ញុំបាន​សំណូម​ពរ​អោយ​ឈ្មោះ​ចក់​ និង​ នាង​ ផល្លា​ បញ្ឈប់ការ​យករូបថត​លោកជំទាវមីង​ និង​ រូបថត​សម្ដេចតេជោ​ ទៅ​បង្ហោះ​លើ​ហ្វេសប៊ុក​ ខណៈពួកគេ​កំពុង​ឈ្លោះ​គ្នា​ គឺ​ក្នុង​គោល​បំណង​ ការ​ពារ​កិត្តិយស​លោក​ជំទាវមីង​ និង​សម្ដេចតេជោ​ តែ​ប៉ុណ្ណោះ​ ខ្ញុំ​បាទ​គ្មាន​ចេតនា​អាក្រក់​ចំពោះលោក​ជំទាវមីង​ទេ​ 🙏 ខ្ញុំគោរ​ព​ ស្រលាញ់​ គាំទ្រ​ លោកជំទាវមីង​ណាស់​ ខ្ញុំ​គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​និយាយ​អាក្រក់​ពី​លោកជំទាវ​មីងទេ​ 🙏 ។ ខ្ញុំ​សង្ឃឹម​ថា​ លោកជំទាវមីង​នឹងផ្ដល់​ឱកាស​អោយខ្ញុំ​បាទ​បាន​ជួប​ដើម្បី​បំភ្លឺ​ជូន​លោក​ជំទាវ​មីង​ និង​សុំការ​អធ្យាស្រ័យ​ពី​លោកជំទាវ​មីង​ 🙏🙏»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds