ដឹងការពិតហើយ តាចាស់អាយុជិត៩០ឆ្នាំ ទើបរៀបការប្រពន្ធក្មេង គឺមិនមែនដោយសារទឹកលុយទេ គឺដោយសារ….(មានវិដេអូ)
រូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូ បានធ្វើឲ្យមហាជនក្នុងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងចែករំលែកព្រោងព្រាតតែម្តង បន្ទាប់ពីបានឃើញកូនកំលោះកូនក្រមុំមានវ័យខុសគ្នាប្រៀបដូចឪពុកនិងកូនស្រីច្បងអុីចឹង។ អូ
ពិធីមង្គលការនេះ ត្រូវបានដឹងថាបាន កើតឡើងនៅក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។ លោកតាជាកូនកំលោះមានអាយុ ៨៦ ឆ្នាំ រីឯកូន ក្រមុំមានអាយុ ៤៧ ឆ្នាំ។
ពិតណាស់ ក្រោយពីបានឃើញ បែបនេះ មនុស្សមួយចំនួនបានគិតថា មង្គលការនេះអាចធ្វើទៅបាន គឺដោយសារតែលោកតាមាន $$$ ច្រើនៗ។
តែទោះជាយ៉ាងណា អ្វីៗមិនដូចដែល មហាជន មួយចំនួនបានគិតទេ គឺតាមពិតលោកតា មិនមានជា «សេដ្ឋីស្រុកស្រែ» ឯណានោះទេ ដោយគាត់មានជីវភាព សមល្មមប៉ុណ្ណោះ ប៉ុន្តែ គាត់មាននិ ស្ស័យ សំណាងបានរៀបការ ជាមួយប្រពន្ធក្មេង ជាងខ្លួនរហូតពាក់កណ្តាល
ហើយមង្គលការប.ង្កការភ្ញាក់ផ្អើលនេះ ផងដែរ គឺគ្រាន់តែជាខួបអាពាហ៍ពិពាហ៍របស់ពួកគាត់ រួមជាមួយពិធីឡើងផ្ទះ ដែលកូនចៅរៀបចំឲ្យប៉ុណ្ណោះ ព្រោះពួកគាត់ ជាប្តីប្រពន្ធនឹងគ្នាយូរហើយ។
នេះបើតាមការការបញ្ជាក់គណនីហ្វេស ប៊ុកឈ្មោះ ឈានឈាន កូនស្រីច្បង បានបង្ហោះ រូបភាព និងភ្ជាប់ Caption ថា៖ «មកពិធីឡេីងផ្ទះ និងការលោកតាបាន 12/6/2022»៕