ឃើញគ្រូជោគជ័យដែលដ.ណ្តើមប្រ.ពន្ធខ្លួន ប្រាប់ពីគន្លឹះស្នេហា លោកតុលា ក៏ប្រាប់ពីរបៀបមើលប្រុសព្រាន…(មានវិដេអូ)
ក្រោយពីរងព្យុះភ្លៀង.ជាច្រើននាពេលកន្លងមកល្បីកក្រើកអស់បណ្ដាញសង្គម រួចមក គេសង្កេត.ឃើញថា ជីវិតគូរបស់លោក ប៊ុន ផាក និងម្ចាស់ហាងV Shopកញ្ញា ស៊ាន ធារី កាន់តែល្អប្រសើរឡើង ដូចលលលកញីឈ្មោល ស្រមោច និងស្ករអញ្ចឹង។អូ
ជាក់ស្ដែងថ្មីៗនេះ ដើម្បីជីវិតគូកាន់តែមានថា.មពលខ្លាំងឡើងនោះ ពួកគេ បានដឹកដៃគ្នា ហោះហើរទៅសាកថ្មឲ្យជីវិត នៅឯកោះម៉ាឌៀវ ដែលជាកោះ ល្បីឈ្មោះដូចឋាន.សួគ៌លើគោក ទាល់តែអ្នកមានទើបអាចទៅលេងបាននោះ។ ក្នុងដំណើរកម្សាន្តនេះ ពួកគេថែមទាំង បានចងក្រងវីដេអូគួរឲ្យចាប់ចិត្ត មើលមួយភ្លែត ដូចជាវីដេអូត្រៀមរៀបមង្គលការ ជះចំហាយកក់ក្តៅពេញទីតែម្តង
សហគ្រិនវ័យក្មេងរូបនេះ បានរៀបរាប់ថា «- ស្នេហាវាអួអាប់ ពេលដែរឈ្លោះគ្នា តែវាក៏ស្រស់បំព្រងខ្លាំងនៅពេលដែរត្រូវគ្នា ចឹងកុំទុកពេលអោយខឹងគ្នាយូរ នាំខាតពេល ខូចមនោសញ្ចេតនា ( ឆាប់លួងឆាប់បាត់ ក្រលួង ក្របាត់ ☺️ ) – date គ្នារូមែនតិចរៀងរាល់អាទិត្យគឺសំខាន់ មិនថារវល់យ៉ាងណា កុំចោលអោយសោះ
– កុំរំពឹងថា ស្នេហាវានឹងផ្អែមល្ហែមគ្រប់ពេល ជួនកាលក៏មានពេលធុញគ្នាជារឿងធម្មតា តាតិចទៅអារម្មណ៍នេះនឹងបាត់ទៅវិញដោយឯង – ចំពោះមនុស្សស្រលាញ់ មិនដូចសត្រូវដែរចង់ឈ្នះចាញ់ទេ និយាយពាក្យសុំទោសដោយដឹងពីកំហុសពិត មិនមែននិយាយអោយតែរួច ជៀសវាងបញ្ហារដដែលកើតមានទៀត
– មុនចូលគេង ចំណាយពេលកន្លះម៉ោង និយាយ ពាក្យក្នុងចិត្តដោយបើកចំហរ និងរឿងដែរចង់អោយដៃគូរកែប្រែ និង ផែនការអនាគត ក៏ដូចជាបញ្ហារដែរជួបប្រទះប្រចាំ ថ្ងៃ។ – រក្សារការគ្រែងចិត្តគ្នាជានិច្ចដោយខានមិនបាន
– មុនចូលគេង kiss say good night, ពេលព្រឹកភ្ញាក់ kiss say good morning, មុនបែកគ្នា kiss say good bye, ពេលដើរកាន់ដៃគ្នា , ពេលញាំបញ្ចុកគ្នា, ពេលភ្ញាក់កណ្តាលយប់ខ្សឹប ដាក់ត្រចៀក ថាបងស្រលាញ់អូន អូនស្រលាញ់បង ។ ធ្វើវាជារាងរាល់ពេល មិនអាចខ្ជិលបានទេ បើចង់អោយស្នេហាស្រលាញ់គ្នាបានយូរ»។
ងាកមកលោក ជា ចាន់តុលា ដែលជាអតីត សង្សាររបស់ ម្ចាស់ហាងV Shopនៅថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២២នេះ បានបង្ហោះរូបថតរបស់ខ្លួន១សន្លឹក ហើយ ប្រាប់ពីរបៀប មើលមនុស្ស ស្មោះ និងប្រុសព្រាន ថា «ប្រុសស្មោះ គេធ្វើអី « គេធ្វើចេញពីចិត្ត » ប្រុសព្រានគេធ្វើអី «គេសម្តែង ចេញពីចិត្ត » ចេញពីចិត្តដូច តែគ្នាទេ តែស្ទាយខុសគ្នា ទាន់អត់ក្រាស ?»។
ក្រោយពីមានការបង្ហោះ សារ បែបនេះ ឃើញមានមតិ ជាច្រើន ចូលទៅខំមិន ក្រោមផុសរបស់ លោក ក្នុងនោះ មានការលើកជាសំណួរថា «ហើយមើលម៉េច បា នដឹងបុរស ស្មោះ ហា ប្រាប់តិចមើល?។
ជាការឆ្លើយ តប លោក ជា ចាន់តុលា បញ្ជាក់ថា «នៅជិតអោយច្រើនទៅ ដឹងហើយ បើគេ ស្មោះគ្រប់យ៉ាងទទួលអារម្មណ៍នឹងបានហើយ យក ចិត្តទុកដាក់ ចងចាំគ្រប់យ៉ាងពីអ្នក ខ្វាយខ្វល់ ដោយអ្នកមិនចាំបាច់ប្រាប់ គ្រប់ យ៉ាង automatic»។
ជាមួយគ្នានេះ មានម តិមួយ បានផ្ដល់ យោបល់ ដល់ លោក ថា «ខ្លួនជាប្រុសពេលខ្លះកុំ drama ពេកប្រូ….»។ ជាការឆ្លើយតប បុរស ដែលត្រូវគេដូរដៃថែរូបនេះ បញ្ជាក់ថា «នឹកឃើញក៏ផុសចែករំលែកដាស់តឿន ប្រយ័ត្នប្រយែង មិនមែនដ្រាម៉ាទេ។ អាថ៌កំបាំងមនុស្សប្រុស ថាមិនចង់ប្រាប់ទេ»៕