តារា ដើរម៉ូដ អស់៦ឆ្នាំ លើកនេះ មកប្រឡងចម្រៀង ដាក់១បទ ពិរោះ ឆក់យកបេះដូង គណៈកម្មការទាំង ៤ (មានវីដេអូ)

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ វគ្គ​Judge Audition បាន​ឈានដល់​សប្ដាហ៍​ទី​៤​ហើយ កាលពី​យប់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២២
ដែលឃើញថាសប្ដាហ៍នេះ កាន់តែធ្វើឱ្យមហាជនអ្នកស្នេហាវិស័យចម្រៀង ចាប់អារម្មណ៍តាមដានខ្លាំងទៀតហើយជាមួយនឹងការបង្ហាញវត្តមាន និង សមត្ថភាពរបស់បេក្ខភាពនីមួយៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងបេក្ខនារី ភាព ថាវរី ហៅ ដាវ អាយុ ២៥ ឆ្នាំ អ្នកខេត្តកំពង់ចាម ជាតារាម៉ូដែលអស់រយៈពេល៦ឆ្នាំ តាំងពីឆ្នាំ ២០១៦ ហើយបាន លើកយកចម្រៀងមួយបទ ក្រោមចំណងជើងថា “សង្សារមួយខែពីរខែ” មកធ្វើការប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនបកស្រាយបទចម្រៀង ពេល អូនដាវ ដើរចូលមក ធ្វើឲ្យ គណៈកម្មការ ទំាង ៤ សម្លឹងមើលឡើងភ្លឹក ហើយសរសើរ កប់ៗមាត់ថា ថាវរី ពិតជាស្រស់ស្អាត មុខដូចកូនកាត់ កំពស់ខ្ពស់ស្រឡះ ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែចាប់អារម្មណ៍ថែមទៀតនោះ ថាវរី បានដើរម៉ូដ បង្ហាញឲ្យគណៈកម្មការមើលទៀត ពិតជារាងអេម និងដើរឡូយណាស់ ហើយឆ្លៀតឲ្យភ្នែកយ៉ាងស្រទន់ ទៅ លោក ឆន សុវណ្ណារាជ ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុងក្រោយទទួលបាន Yes ដល់ទៅ 4 ឯណោះ ពីគណៈកម្មការ និងបានបន្តទៅវគ្គក្រោយទៀត។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds