លោកវេជ្ជបណ្ឌិតម្នាក់ ដែលតែងតែជួយព្យាបាលក្មេងៗ​ និងទារកជាច្រើនអោយរស់រានមានជីវិត បែរជាត្រូវលាចាកលោកទាំងវ័យក្មេង ដោយសារជំងឺ

រាជធានីភ្នំពេញ៖ នេះគឺជាដំណឹងដ៏គួរអោយសោកសៅមួយ ដែលលោកវេជ្ជបណ្ឌិតវ័យក្មេងម្នាក់ ដែលតែងតែព្យាបាល និងមើលថែទារក និងក្មេងៗអស់ជាច្រើនអោយរស់រានមានជីវិត ប៉ុន្តែបែរជាត្រូវលាចាកលោកទាំងវ័យក្មេង ដោយសារតែជំងឺគាំងបេះដូង។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Cambodia Escort Ambulances បានរៀបរាប់អោយដឹងថា៖

«ក្មេងៗ និងទារកជាច្រើនបានរស់រានមានជីវិត ដោយសារការព្យាបាលដ៏ម៉ឺងម៉ាត់ ហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់លោកវេជ្ជបណ្ឌិត ក៏ប៉ុន្តែនៅវេលានេះ ពេលនេះលោកវេជ្ជបណ្ឌិត បានលាក្មេងៗ និងទារកទាំងអស់គ្នាហើយ លារៀងរហូត។ លោកវេជ្ជបណ្ឌិត ធី សាមឺឌី ជាវេជ្ជបណ្ឌិតឯកទេសទារក និងកុមារប្រចាំនៅមន្ទីរពេទ្យព្រះអង្គឌួង បានទទួលមរណភាពកាលពីវេលាទាបភ្លឺ នៅថ្ងៃទី 22 ខែ ឧសភា ឆ្នាំ 2022 នេះ ដោយជំងឺគាំងបេះដូងទាំងវ័យក្មេង ចោលភរិយា និងកូនជាទីស្រលាញ់។

លោកវេជ្ជបណ្ឌិត ធី សាមឺឌី ជាវេជ្ជបណ្ឌិតមួយរូបដែលបានព្យាបាលជំងឺដល់ក្មេងៗ និងទារកដែលចូលមកសម្រាក និងព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង បានជាសះស្បើយពីជំងឺជាច្រើន ដោយលោកវេជ្ជបណ្ឌិតព្យាបាលយ៉ាងម៉ឺងម៉ាត់ ហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការព្យាបាលក្មេងៗនិងទារកទាំងអស់នោះ។ បន្ថែមពីនេះទៅទៀតលោកវេជ្ជបណ្ឌិត្យ គឺជាមិត្តភក្កិដ៏ល្អ ប្ដីដ៏ល្អ ដ៏ស្លូតបូតម្នាក់ដែលដឹកនាំក្រុមគ្រួសារប្រកបដោយសុភមង្គលនិងស្នាមញញឹម ប៉ុន្តែស្នាមញញឹមរបស់គ្រួសារមួយនេះត្រូវបានញញឹមប្រកបដោយទឹកភ្នែកដោយអួលអាក់ជាទីបំផុត ។ ការចាកចេញរបស់លោកវេជ្ជបណ្ឌិតគឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាក៏ដូចជាវិស័យសុខាភិបាល ។

យើងខ្ញុំជាគណៈគ្រប់គ្រងនៃ ក្រុមអ្នកសម្រួលផ្លូវរថយន្តសង្គ្រោះបន្ទាន់នៅកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិត ហើយពួកយើងទាំងអស់គ្នានឹងចងចាំនូវគំរូវីរភាពរបស់លោកវេជ្ជបណ្ឌិតជារៀងរហូត ។ សូមវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិតទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds