ថ្មីចែសទៀតហើយ!! បាត់កូនទើបកើតដើររកស្លេកមុខ រកចុះឡើងឃើញក្នុងកាតាបរៀនកូនបង​ ដល់សួរហេតុផលដឹង នាំគ្នាគក់ទ្រូង…

ជាធម្មតា កាលណាតែមានប្អូនទើ​បតែកើត បណ្តាបងៗប្រុសស្រីក៏តែងតែស្រឡាញ់ ក៏ដូចជាក្នាញ់ហួងហែងប្អូនជានិច្ច មើលទៅពិតជាគួរឱ្យស្រឡាញ់ណាស់ ដូចគ្នាជាមួយនឹងរឿងរ៉ាវថ្មីៗមួយនេះនាប្រទេសថៃ ដែលកំពុងតែធ្វើឱ្យមហាជនរំជួលចិត្តមិនតិចឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានគណនី មួយបានផុសឱ្យដឹងដូច្នេះថា មានអ្នកម្តាយម្នាក់ភ័យស្លន់ស្លោខ្លាំង ព្រោះបាត់កូនតូចដែលទើបនឹងកើតអាយុ ៦ ខែ ខំដើររកទាំងស្លត់បុកពោះ ស្លេកមុខ មានអីស្រាប់តែមកឃើញកូនក្នុងកាតាបរៀនរបស់កូនប្រុសបង ដែលទើបតែចូលរៀនថ្នាក់មត្តេយ្យវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះ ម្តាយហួសចិត្តអស់សំណើចមិនស្ទើរ ក៏ឆ្លៀតសួរកូនបង ហើយគេក៏ឆ្លើយថា​ស្រឡាញ់ប្អូនពេក ក៏ចង់នាំប្អូនទៅរៀនជាមួយ ទើបបានជាយកមកដាក់ក្នុងកាតាបបែបនេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកប្អូនអាយុ ៦ ខែវិញ ត្រូវបងយកមកញាត់ក្នុងកាតាបនោះ ក៏ធ្វើមុខភ្លឹះៗពិតជាគួរឱ្យស្រឡាញ់មែនទែន មហាជនឃើញហើយអស់សំណើចផង ហួសចិត្តផង តែក៏នឹកសរសើរបងប្រុសដែលចេះស្រឡាញ់ហួងហែងប្អូនថ្នាក់នេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds