លឿនណាស់! ធ្មេចបើកៗដល់ថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំរបស់លោក ឆាយ វីរៈយុទ្ធ និងភរិយាបាត់ឆ្លៀតក្នុងឱកាសនេះលោកក៏បានពោលពាក្យយ៉ាងមានន័យនេះថា

ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីតារាចម្រៀងល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ និងភរិយា អ្នកនាង សែ ចាន់ឌី ដែលបានរៀបពិធីមង្គលការជាមួយគ្នាមកតាំងពីឆ្នាំ ២០១៧​ មកម្ល៉េះដែលមកទល់ពេលនេះអ្នកទាំងពីរក៏ទទួលបានកូនស្រីម្នាក់យ៉ាងគួរអោយស្រលាញ់និងមានភាពឆ្លាស់វៃផងដែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយកំពុងតែមានសេចក្ដីសុខសុភមង្គលនិងគ្នាខ្លាំងមិនធម្មតាឡើយធ្វើអោយអ្នកគាំទ្រច្រណែនមិនស្ទើឡើយ។ ដោយឡែកទៀតសោតបើក្រឡែកមកមើលកនៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២២ នេះត្រូវនិងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៥ ឆ្នាំលោក ឆាយ វីរៈយុទ្ធ បានទម្លាយរូបមួយសន្លឹកយ៉ាងស្រស់ស្អាតជាមួយភរិយាហើយពោលពាក្យយ៉ាងមានន័យនេះថា “រីករាយខួបអាពាហ៍ពិពាហ៍ Yuth & Dy ៥ឆ្នាំកន្លងពិតជាលឿនមែនទែន នៅក្បែរដៃគូដែលយល់ចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអរគុណភរិយាជាទីស្រលាញ់ បង្កើតគ្រួសារមួយដ៏កក់ក្តៅ ពោរពេញទៅដោយក្តីស្រលាញ់ជាមួយគ្នា នឹងតែងតែនៅក្បែរគ្នាគ្រប់កាលៈទេសៈ កំពង់ចាម៖ ២១ ឧសភា ២០១៧ – ២១ ឧសភា ២០២២” ក្រោយពេលបានឃើញបែបនេះហើយមហាជនជាច្រើនបានចូលទៅខមិនសម្ដែងការរីករាយដល់លោកនិងគ្រួសារជាហូរហែរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds