មិនគួរសោះ, ទើបតែប្រ.កាសថាមានកូនថ្ងៃមុន ពេលនេះ ស្រីអូនថា បើអត់និស្ស័យចាំជួបគ្នាលើកក្រោយ ព្រោះថា…
ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីលោកស្រី ស៊ុន្ទរី នួន ហៅ ស្រីអូន អ្នកជំនួញនិងសប្បុរសជនចិត្តធម៌ដ៏ល្បីឈ្មោះទទួលបានការស្រលាញ់គាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនក្នុងប្រទេសកម្ពុជាផងដែរ ។យ៉ាងណាមិញលោកស្រី និងស្វាមីតែងតែបង្ហាញមុខតាមរយៈការងារសង្គម ទង្វើរសប្បុរសធម៌ ជារឿយៗមិនថាជិតឬឆ្ងាយឡើយ
ក្នុងនោះអ្នកទាំងពីរក៏មានកូនស្រីម្នាក់ដែលមានមុខមាត់គួរអោយស្រលាញ់ខ្លាំងមិនធម្មតាឡើយ ។ដោយឡែកទៀតសោតស្រាប់តែនៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ នេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយបានឃើញលោកស្រី ស្រីអូន បានប្រកាសថាកំពុងតែពពោះកូនទី ២ ហើយ ដោយក្នុងនោះបានបង្ហោះនូវរូបភាពជាច្រើនសន្លឹកហើយភ្ជាប់សារមួយឃ្លាថា
“ស្រីតូច មានប្អូនហើយ សង្ឃឹមចង្កា វី មាត់បេះដូង ដូចគ្នា តែមុខដូចម៉ែវិញ ណាកូន កុំអោយម៉ែពពោះ 9ខែ 10ថ្ងៃមុខ ឪទាំងអស់ អ៊ីចឹងពេក ម៉ាក់ៗ ណាខ្លះ អ៊ីចឹងដែរ? សំខាន់កូនស្រីតាមឪជាងម៉ែទៀត ធីមកូនមុខកាត់ទៅប៉ាទាំងអស់”។ ក្រោយពីប្រកាសពពោះកូនទី ២ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែនៅថ្ងៃទី ២១ខែ ឧសភា ឆ្នាំ ២០២២ នេះ
មហាជនជាច្រើនមានការភ្ញាក់ផ្អើ់លជាខ្លាំង លោកស្រី ស្រីអូន ទម្លោយសារមួយឃ្លានេះថា “មាននិស្ស័យជួបគ្នាកូន បើអត់និស្ស័យចាំជួបគ្នាលើកក្រោយ ធ្លាប់ជួបហើយ អារម្មណ៍បាត់បង់កូន ចឹងម៉ាក់រាងរឹងមាំ ត្រៀមចិត្តបាន លើកទឹកចិត្ត ម៉ាក់ៗ ទាំងអស់គ្នារឹងមាំណា” ក្រោយបានឃើញបែបនេះហើយមហាជនជាច្រើនបានចូលទៅខមិនលើកទឹកចិត្តជាហូរហែរផងដែរ៕