ពិតជាមិនធម្មតាមែន ! គ្រាន់តែនាយប្រុញ ចូលភ្លាម លោក យឹម តាស្រង់ បើកប្រាក់ខែអោយមុន ៦០០០ដុល្លា ភ្លេត ដោយទទួលបាន១០០០ដុល្លាក្នុងមួយខែ

ប្រិយមិត្តច្បាស់ជាស្គាល់នាយប្រុញ ហើយថែមទាំហស្គាល់ច្បាស់ថែមទៀត ពេលនេះនាយប្រុញ បានចូលថតកប្លែង មួយដែលកម្មវិធីនោះឈ្មោះថា ” VETIKA-វេទិកា  ដោយទទួលប្រាក់ខែ$1000ក្នុង១ខែ  ដោយបើកប្រាក់មុន$6000

បើយោងតាមគណនីហ្វេសបុកផេក លោក យឹម តាស្រង់ បានបង្ហោះថា «អ្វីដែលខ្ញុំបានសន្យាគឺខ្ញុំបានគោរពសន្យាហើយ🙏 នាយប្រុញចូលធ្វើការក្នុងក្រុមថតកំប្លែងមួយរបស់មិត្តភ័ក្រខ្ញុំឈ្មោះថា ” VETIKA-វេទិកា  ដោយទទួលប្រាក់ខែ$1000ក្នុង១ខែ  ដោយបើកប្រាក់មុន$6000 ខ្ញុំក៏សូមអរគុណដល់ឯកឧត្តម ពេជ្រ ស្រស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមថ្ងៃនេះនឹងតែងតែជួយជ្រោមជ្រែងនាយប្រុញរហូតមក🙏💞ហើយខ្ញុំបាទនិង ឯកឧត្តម ពេជ្រ ស្រស់ ដោយយល់ព្រមពីនាយប្រុញនឹងគ្រួសារផងដែរបានសម្រេចថានឹងចែករំលែកថវិកាមួយចំនួនដែលខ្ញុំផ្តល់ឱ្យនាយប្រុញ ដោយឱ្យនាយប្រុញយកទៅជូនលោក គង់ កាន ដោយផ្ទាល់ដៃដែលជាអ្នកមានគុណបណ្តុះបណ្តាលនាយ ប្រុញ ពីដំបូងមក💞គុណធម៍ជីវិតឱ្យតែមានក្នុងខ្លួនគឺមនុស្សមិនងាយនឹងជួបនូវភាពលិចលង់ឡើយ🙏

សង្ឃឹមថារបៀបការងារ នឹងរបៀបរស់នៅរបស់ប្អូនជាមួយក្រុមការងារ” VETIKA-វេទិកានឹងទទួលនូវភាពជោគជ័យដោយសមត្ថភាពគោរពតួនាទី និងឱ្យតម្លៃគ្នាទៅវិញទៅមក🙏ដោយក្តីគោរពស្រឡាញ់ពីខ្ញុំ»

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds