អបអរសាទរ នាយប្រុញ ទទួលបានលាភធំហើយ ពេលនេះលោក យឹម តាស្រង់ ទទួលឱ្យ មកធ្វើការងារជាមួយហើយ
មុននេះបន្តិចតាមគណនីហ្វេសបុកផេក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានបង្ហោះថា”អបអរក្មួយប្រុញ ដែលលោក យឹម តាស្រង់ ទទួលឱ្យមកធ្វើការងារជាមួយក្រុមលោក ហើយក៏អរគុណលោកយឹម តាស្រង់ ផងដែរ ដែលលោកគោរពនូវពាក្យរបស់លោកដែលបានប្រកាសថានឹងផ្តល់ការងារឱ្យក្មួយប្រុញឥឡូវ គឺ ក្មួយប្រុញបានចូលក្រុមការងាររបស់លោកពិតប្រាកដហើយក៏ជូនពរក្មួយទៅកន្លែងថ្មីឱ្យរីកចម្រើនទាំងក្មួយ និងរីកចម្រើនទាំងកន្លែងការងារថ្មីរបស់ក្មួយផងដែរ។សូមបញ្ជាក់ថា ៖ ក្មួយប្រុញក៏មានពេលទៅសិក្សាផងដែរ។ជួយមនុស្សត្រូវជួយឱ្យដល់ត្រើយ កុំបោះបង់គ្នាកណ្តាលទី”។
គួររំលឹកថាពេលនេះលោក យឹម តាស្រង់ ទទួលឱ្យ មកធ្វើការងារជាមួយហើយ បន្ទាប់ពីលោកបានប្រកាសតាមផេករបស់លោក ដែលចង់បាននាយប្រុញមកធ្វើការងាជាមួយ ឥឡូវនេះពិតជាបានមកធ្វើការជាមួយពិតប្រាកដមែន។