ព្រះទ័យប្រពៃណាស់! ព្រះនាងតូច នរោត្តម ជេនណា ទ្រង់យាងចូលរួមពិធីបុណ្យសពប៉ាម៉ាក់ សុវត្ថិឌី ធារីកា ទាំងក្រៀមក្រំដើម្បីសម្ដែងការសោកស្ដាយនូវការបាត់បង់នេះ (មានវីដេអូ)
ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២២ នេះព្រះនាងតូច នរោត្តម ជេនណា ទ្រង់ក៏បានយាងទៅចូលរួមក្នុងពិធីបុណ្យសពឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារីកា ដែលត្រៀមនិងរៀបចំការបូជានៅរសៀលម៉ោង ៤ ថ្ងៃនេះហើយ
ខណៈដែលទ្រង់ទើបតែបាត់បង់ព្រះអយ្យិកាប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ តែមិនចោលគ្នាទ្រង់បានយាងចូលរួមពិធីបុណ្យសពឪពុកម្តាយ សុវត្ថិឌី ធារីកា ជាមួយនិងព្រះភក្ត្រក្រៀមក្រំ ស្ដាយស្រណោះ អាណិតអាសូរជាខ្លាំង និងបានសម្ដែងការសោកស្ដាយខ្លាំងនូវការបាត់បង់ដ៏សែនក្រៀមក្រំមួយនេះ
ទ្រង់ក៏បានអោបផ្តល់ភាពកក់ក្ដៅនិងជួយលើកទឹកចិត្តដល់ សុវត្ថិឌី ធារីកា អោយរឹងមាំបន្តការតស៊ូជំនះទៅមុខបន្តទៀត នេះបើយោងតាមរយៈតារាចម្រៀងលោក អ៊ាម វន្នី បានរៀបរាប់បែបនេះថា “ព្រះនាងតូចជេនណា យាងចូលរួមរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារ កញ្ញា សុវត្ថិឌី ធារីកា” ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖