យំតាមហើយ សែនសង្វេគណាស់ ! សុវត្ថិឌី ធារីកា (Sovathdy Thearyka) ស្រែកយំឡើងខ្សោះខ្លួន អង្គុយមើល គេកំពុង បូជា សពឪពុកម្តាយ ក្នុងថ្ងៃតែមួយ ពេលតែមួយ.,,(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី រសៀលម៉ោង 3 នាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ ប៉ាម៉ាក់ របស់ តារាចម្រៀង សុវត្ថិឌី ធារីកា (Sovathdy Thearyka) បា​នលាចាក លោកនេះ បាត់ទៅហើយ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាន ធ្លាក់ចូលទឹកប្រឡាយ នៅស្រុកឆែប ខេត្តព្រះវិហារ ដោយត្រឹមតែ 5 នាទី សោះ អ្នកទំាងពីរ បានបាត់បង់ជីវីតភ្លាមៗ នៅកន្លែងកើតហេតុ។

សព អ្នកមានគុណ ធារីកា បានតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ព្រមទំាងមានការ ចូលរួមពីសំណាក់ ភ្ញៀវកិត្តិយស និងមិត្តរួមសិល្បៈ យ៉ាងច្រើនកុះករ ក្នុងទឹកមុខស្រពោន ហើយមានអ្នកខ្លះមិនអាចទប់ទឹកភ្នែកជាប់ទេ ពេលមកដល់រោងបុណ្យ និងឃើញ សម្បុរ ធារីកា ក្នុងសភាព ស្លេកស្លាំង និងអត់កំលាំង ក្នុងខ្លួនបែបនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ សុវត្ថិឌី ធារីកា បានបង្ហោះសារទំាងទឹកភ្នែក ពីការជូនដំណើរ ឪពុកម្តាយ ជាលើកចុងក្រោយហើយ នៅម៉ោង 4 ល្ងាចនេះ ក្នុងទឹកមុខ ក្រៀមក្រំ ហាក់ដូចគ្មានអារម្មណ៍នៅក្នុងខ្លួនទាល់តែសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមពេលកំណត់មកដល់ ពេលនេះ សព របស់ អ្នកទំាងពីរបានបូជារួចហើយ ក្នុងនោះ រឹតតែខ្លោចចិត្តបំផុត ពេលឃើញ ទិដ្ឋភាពក្នុងពិធីនេះ ដោយ សុវត្ថិឌី ធារីកា ស្រែកយំឡើងខ្សោះ លែងចេញទៅហើយ បានត្រឹមធ្វើកាយវិការ មើលហើយ អាណិតខ្លោចចិត្តណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds